ភ្នំពេញ ៖ បើតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ឆ្លងតាមការស្រាវជ្រាវ និងបទពិសោធកន្លងទៅទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ បានបង្ហាញឱ្យឃើញច្បាស់ថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនាបរិការណ៍បច្ចុប្បន្ន គឺការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការផ្សព្វផ្សាយអប់រំ។
សម្រាប់ឆ្នាំ២០២៤ នេះការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រឿងញៀន(UNODC)បានកំណត់ឱ្យមានការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ នក្រោមប្រធានបទ« ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់»(The Evidence is clear: Invest in Prevention) ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពា ល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់ម ជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ អប់រំ បង្ការ និងទ ប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ដោយឡែកកម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់នៅលើសកលលោកដោយបានរៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង២៥ រាជធានី/ខេត្ត ក្រោ មប្រធានបទ« រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿ ងញៀន» ក្នុងគោលបំណងបន្តបំផុស និងដាស់តឿនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន កម្មករ និស្សិត និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលបង្កើតជាចលនាជាតិមួយ គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គា្ន ស្របតាមទស្សនវិស័យ«ចូលរួមទាំងអស់គា្ន ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
សារលិខិតរបស់សម្ដេចធិបតីដដែលបន្តថា ៖ ការចូលរួមវិនិយោគពីគ្រប់វិស័យលើការងារលើកកម្ពស់កា រផ្សព្វផ្សាយ និងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបញ្ហាគ្រឿងញៀនលែងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គមជាតិ។
សម្ដេចធិបតីបន្ថែមថា ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារនានា ខ្ញុំសូមប្ដេជ្ញាចិត្ត និងប ង្ហាញពីឆន្ទៈដ៏មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរប ស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀន លែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ ៕
ដោយ ៖ សិលា