ភ្នំពេញ៖ បុរសម្នាក់ខណៈបើកម៉ូតូទៅញុំាអី ត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបេីកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។
ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា Best ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JQ-2688 ដែលធ្វេីដំណេីរក្នុងទិសដៅ ពីលិចទៅកេីត គោលបំណងទៅរកអីហូប ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ស្រាប់មានរថយន្តមួយគ្រឿងមិនចាំម៉ាក បេីកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ ចំណែកឯរថយន្តបានបេីកចាកចេញពីកន្លែងកេីតហេតុបាត់ស្រមោល (សាកសពមិនទាន់ស្គាល់អត្តសញ្ញាតនោះទេ)។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកចុះមកដល់ធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ក្រុមគ្រួសារនៅពេលក្រោយ ចំណែកឯសាកសព បានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ