ខេត្តបាត់ដំបង៖ លោក សុខ លូ អំពាវនាវដល់អង្គការ និងសប្បុរសជននានា មេត្តាចូលរួមជួយផ្តល់ដើមឈើ ដើមផ្កា ដើម្បី ចូលរួមក្នុងយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម នៅក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាផ្លែផ្កាទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នាជំនាន់នេះ និងអ្នកជំនាន់ក្រោយ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជន រៀបចំពិធីជីករណ្ដៅនៅ ក្នុងក្រុងបាត់ដំបង ដើម្បីត្រៀម បើកយុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើម ខណៈយុទ្ធនាការ នេះគ្រោងធ្វើឡើង នៅខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីជីករណ្ដៅដែលធ្វើឡើងនៅមុខផ្សារណាត់ក្រុងបាត់ដំបង នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ លូ បានគូសបញ្ជាក់ថា យុទ្ធនាការនេះនឹងចាប់ផ្តើមព្រមៗគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងក្រុងបាត់ដំបង និងបណ្តា ទីប្រជុំជន ស្រុកទាំង១៣ នៃខេត្តបាត់ដំបង ។ សម្រាប់ក្នុងក្រុងបាត់ដំបងត្រៀមដាំដើមឈើប្រមាណ២៥០០០ដើម។
តាម រយៈយុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើម លោក សុខ លូ បង្ហាញ ក្ដី សង្ឃឹម យ៉ាង មុត មាំ ថា ក្រុងបាត់ដំបងនឹងមានសម្រស់កាន់តែស្រស់ស្អាត បន្ទាប់ពីដើម ឈើដែលត្រូវដាំនោះ លូតលាស់ធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត។
ជាមួយគ្នានោះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានគូសបញ្ជាក់ថា មន្ទីរ បានត្រៀមកូនឈើប្រមាណ២០ ០០០ម៉ឺនដើមសម្រាប់ចែកជូន ក្នុង យុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើម និងបានត្រៀមកូនឈើមួយចំនួនទៀតសម្រាប់ដាំជួស។
លោក កត បូរ៉ាន ថ្លែងឱ្យដឹងបន្ថែមថា សម្រាប់ឆ្នាំ២០២៤នេះ មន្ទីរបរិស្ថាន បាន ត្រៀម កូន ឈើចម្រុះប្រមាណ៤៥ ០០០ដើមសម្រាប់ចែជូនដល់ប្រជាពលរដ្ឋ យកទៅដាំ ដោយឥតគិតថ្លៃ។ ការចែកជូន កូនឈើដល់ប្រជាពលរដ្ឋយកទៅដាំនឹងត្រូវ ធ្វើឡើងនៅពាក់កណ្ដាលខែកក្កដា ខាងមុខ។ សម្រាប់ប្រជាពលរដ្ឋ មន្ទីរ អង្គភាព ស្ថាប័ននានាដែលត្រូ វ ការកូន ឈើសូមមកដាក់ពាក្យស្នើសុំនៅមន្ទីរបរិស្ថាន។
សូមបញ្ជាក់ថា ៖ បើសម្រស់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ក្លាយពីទឹកដីសមភូមិប្រយុទ្ធគ្នារវាងខែ្មរនិងខែ្មរចែកតំបន់តស៊ូតាំងពីមុនឆ្នាំ១៩៦០ មកជាតំបន់ដីប្រកបដោយសក្តានុពលកសិកម្មដំណាំធូរ៉េន ម្រេច មានតាង៉ែន ស្វាយ ប័រ និងដំណាំកសិកម្មចំរុះដូចជាពោត ម្មៀត ដំឡូងមី ដ៍ស្រស់បំព្រងទាំងកន្លែងដោះគ្រាប់មីនហេីយ និងមិនទាន់បានដោះមីន។ នេះបើយោងតាមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយក សុីម៉ាក់ កន្លងទៅថ្មីៗកន្លងទៅនេះ។
លោក ហេង រតនា បន្តថាសម័យសម្តេចតេជោ កសិករក្លាយជាពាណិជ្ជករលេីដីស្រែចំការរបស់ខ្លួនឯង(មេដឹកនាំខែ្មរក្រហមធ្លាប់បានខិតខំបញ្ឆេះកំហឹងវណ្ណ:កសិករតាមទ្រឹស្តី របស់ខ្លួនថា”កសិករជាទាសករលេីដីស្រែចំការខ្លួនឯង”) បេីរំលឹកពីផ្លែធូរ៉េនសំឡូតវិញ រសជាតិល្បីល្បាញឆ្លងទ្វីបលោក៕
ដោយ ៖ សិលា