ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់ទីអាស្រម ពើងតាអេវ លើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ស្ថិតលើខ្នងភ្នំគូលេន នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកអំណោយជូនពលរដ្ឋ១៦០គ្រួសារ កាលពី ថ្ងៃអាទិត្យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ។ 

សូមជម្រាបថា ទីអាស្រមនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយ នៅលើខ្នងភ្នំគូលេន មានព្រះសង្ឃធុតង្គ ចំនួន១០អង្គ ហើយមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអាស្រមនេះផងដែរ។   

លោកស្រី ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ 

នាឱកាសនេះ លោកស្រីក៏បានរៀបអាហារមួយពេលយ៉ាងឆ្ងាញ់ពិសាជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន១៦០នាក់ នៅនឹងទីអាស្រមនេះ ព្រមទាំងផ្តល់ជាអង្ករ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារទាំង១៦០គ្រួសារផងដែរ។ បន្ទាប់មកលោកស្រីក៏បានអញ្ជើញមកសួរសុខទុក្ខដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាសង្កែឡាក់។ លោកស្រីក៏បានរៀបចំអាហារមួយពេលដល់ក្មួយៗសិស្សានុសិស្ស និងចែកកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។ 

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖

០១-អង្ករ១តោន 

០២-ត្រីខចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន ១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន ១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស 

០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ 

០៩- តែចំនួន២គីឡូក្រាម

១០- ស្ករសចំនួន១បេ 

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ 

១៣- ទឹកត្រីចំនួន៥យួរ 

១៤- ទឹកស៊ីអុីវចំនួន៥យួរ 

១៥- សាប៊ូដុំ ចំនួន៣០ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ប្រេងកូឡា ចំនួន៥ដុំ 

១៨- ប្រេងខ្យល់ ចំនួន៥ដុំ 

១៩- ទឹកបរិសុទ្ធអារុណា១០កេស

២០- បច្ច័យសម្រាប់ព្រះសង្ឃ១០អង្គ ដោយ១អង្គ២០ម៉ឺនរៀល 

២១-បច្ច័យសម្រាប់វត្ត ២លានរៀល 

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដោយ១គ្រួសារទទួលបាន៖

១-អង្ករ២៥គីឡូក្រាម 

២-ត្រីខ១យួរ

៣-ទឹកដោះគោ៤កំប៉ុង

៤-ទឹកត្រី១យួរ

៥-ទឹកស៊ីអ៊ីវ១យួរ

៦-ស្ករស១គីឡូក្រាម

៧-ស្បែកជើង១គូ

៨-ក្រមា១ 

៩-សារុង១ 

១០-ប្រេងកូឡា១ដប

១១-ប្រេងខ្យល់១ដប

១២-សាប៊ូ១ដុំ

១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត

១៤-ថវិកាចំនួន៤ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖