ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! រថយន្តមួយគ្រឿង បានធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីដាក់លេខថយក្រោយ ហើយជាន់ហ្គែរជ្រុលទៅបុកនឹងរបាំងថ្ម ក្នុងកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម ! ចាត់ទុកថាជាសំណាងមួយ ក្នុង១ពាន់គ្រោះថ្នាក់ មានករណីរថយន្តមួយគ្រឿង បានធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីដាក់លេខថយក្រោយ ហើយជាន់ហ្គែរជ្រុលទៅបុកនឹងរបាំងថ្ម ក្នុងកោះពេជ្រ ត្រង់ចំណុចអតីតសាឡាងចម្លងកោះពេជ្រ-កោះនរា ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា ៖ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៤៥នាទី ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ 

ប្រជាពលរដ្ឋបានឱ្យដឹងថា ៖ អ្នកបើកបរ ជាស្ត្រីជនបរទេសវ័យប្រមាណជាង៤០ឆ្នាំ និងមានមនុស្សក្មេងចាស់ ៤ទៅ៥នាក់ទៀត តែមិនបណ្តាលឱ្យរងរបួសនោះទេ។ ក្រោយកើតហេតុ សន្តិសុខខាងកោះពេជ្របានហៅរថយន្តស្ទួច មកស្ទួចចេញ ។ ពួកគាត់សំណាងបំផុត ! ក្នុង១ពាន់គ្រោះថ្នាក់ សូមប្រកបដោយសុវត្ថិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖