ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថា កូនក្រមុំ រូបស្រស់ម្នាក់ រៀបការជាមួយ កូនកំលោះភ្លោះ ពីរនាក់មែន តែគូភាគីមានសិទ្ធស្របច្បាប់តែម្នាក់ដែលសុំច្បាប់អាពាហ៍ពិពាហ៍ប៉ុណ្ណោះ !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាម វីដេអូ ឃ្លីប មួយបានបង្ហោះ នៅលេីបណ្ដាញសង្គម TikTok រឿងរ៉ាវពិធី រៀបអាពាហ៍ពិពាហ៍ រវាង កូនក្រមុំ រូបស្រស់ម្នាក់ បានរៀបការជាមួយ កូន កំលោះភ្លោះ ពីរនាក់ យកធ្វើជាប្តី ទាំងពីរតែម្តង តេីពិតដែរឬទេ? ចំណុចនេះពិតជាមន្ទិលសង្ស័យពីមជ្ឈដ្ឋានមហាជន ប៉ុន្តែមន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថា ៖ រឿងអាពាហ៍ពិពាហ៍ផ្សេង ពាក់ព័ន្ធនឹងទំនៀមទំលាប់ផ្សេង ពាក់ព័ន្ធអបីយ៍ជំនឿផ្សេង ពាក់ព័ន្ធការអនុញ្ញាត ការព្រមព្រៀងរបស់គូគាគីផ្សេង ។ ប៉ុន្តែពាក់ព័ន្ធជាមួយផ្លូវច្បាប់គឺ គេនិយាយតែឆន្ទៈគូភាគី មួយនឹងមួយទេ នោះជាឆន្ទៈ ។ មន្ត្រីអត្រានុកូលដ្ឋានបានបន្តថា ៖ ទោះជាខាងប្រុសភ្លោះក៏ដោយ ឆន្ទៈរបស់គាត់តាមផ្លូវច្បាប់ ឆន្ទៈរបស់គាត់២នាក់ មិនមែនម្នាក់ទេ ប្រុសម្នាក់ ស្រីម្នាក់ យើងញែកឱ្យដាច់ពីអបិយ៍ជំនឿផ្សេង ផ្លូវច្បាប់ផ្សេង ផ្លូវច្បាប់រៀបការបានតែមួយនឹងមួយទេ ។ ចំពោះសំណួរថា តើគាត់មានកំហុស ឬមិនត្រូវបានអនុញ្ញាតឱ្យរៀបការដោយរបៀបនេះទេ«កូនកម្លោះភ្លោះ» លោកថា ៖ បើមានការព្រមព្រៀងរបស់ អាណាព្យាបាលទី១ , ទី២គឺការព្រមព្រៀងរបស់ គូភាគី នោះមិនអីទេ ដោយឡែករៀបអាពាហ៍ពិពាហ៍ហើយ អ្នកដែលមានសិទ្ធជាស្វាមីតែម្នាក់ទេ មានន័យថា សំបុត្រអាពាពហ៍ ពិពាហ៍ មិនអាចចុះខាងប្រុសមនុស្ស២នាក់បានទេ បានតែម្នាក់ដែលសុំច្បាប់អាពាពិហ៍ពិពាហ៍ប៉ុណ្ណោះ។ 

 សូមបញ្ជាក់ថា ៖ ក្នុងបណ្តាញ Tik Tok បញ្ជាក់ថា កូន កំលោះ ឈ្មោះ ទែន សម្បត្តិ និងកូនក្រមុំឈ្មោះ គីម សិរិសា មង្គលការ នេះ បានធ្វេីឡេីង កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤កន្លងទៅ ថ្មីៗ នេះ ដោយមាន ញាតិមិត្ត ជិត ឆ្ងាយ បានចូលរួម យ៉ាងច្រើន កុះករ ។ 

ជាក់ស្ដែង ក្នុង ការ ជជែក វែកញែក របស់អ្នកលេង បណ្ដាញ សង្គម បានលេីកឡេីងថា កូនកំលោះ ភ្លោះ រៀបការតាមទំលាប់ចាស់បុរាណ មិនមែន យកប្តីម្តងពីរនោះទេ។ ពិតហេីយ ទម្លាប់ នេះ នៅសល់ តែ តំបន់ ខ្លះ ប៉ុណ្ណោះ ។ ហ្នឹងមិនហៅថាប្តី២ បេីប្តី២នាក់ គេដាក់ឈ្មោះកូនកំលោះទាំង២ហើយ ។ ប៉ុន្តែផ្លូវច្បាប់ ខុសពីជំនឿ អបីយ៍ជំនឿ ត្រឹមរៀបចំបង្គ្រប់កិច្ច ហើយមានសិទ្ធចុះសំបុត្រអាពាហ៍ពិពាហ៍ តែម្នាក់ប៉ុណ្ណោះកូនភ្លោះនោះ។ 

គេបានលើកថា ថ្ងៃមុនឃេីញកូនក្រមុំ២នាក់ដែរ? មកពីកូន កំលោះ កូនភ្លោះ បង គឺគេធ្វេីកិច្ចបែបនេះកុំឱ្យម្នាក់ទៀត អភ័ព្វ គូរ។ អ្នកមានកូនភ្លោះក៏បានលើកដែរថា ខ្ញុំ កូនភ្លោះ ដែរ ប៉ុន្តែ មិនធ្វេី ចឹងផង? អ្នកខ្លះ ថា មកពីកូនកំលោះខ្លះមិនធ្វេី ខ្លះគេធ្វេី តាមតំបន់ ភូមិសាស្ត្ររបស់គេរស់នៅ។ 

ដោយឡែក បេីតាមការ បញ្ជាក់របស់អ្នកនាង លី រ័ត្ន ថា ម្ចាស់ សំអាងការ ពេជ្រ រ័ត្នថា បានលេីកឡេីងថា ការរៀប អាពាហ៍ពិពាហ៍ លេីកនេះគឺប្លែក ព្រោះមានកូនកំលោះដល់ទៅ២រូប ។ លោកស្រី បន្តថា ការរៀបការនេះ គាត់បានដឹងពីលោកតា អាចារ្យ និងបងប្អូន នៅតំបន់នោះ និយាយាថា គឺ គ្រាន់តែ គេធ្វេី បង្គ្រប់ កិច្ច កុំឱ្យម្នាក់ទៀត អភ័ព្វ គូរ។ 

លោកស្រី បានឱ្យដឹងទៀតថា គាត់ធ្លាប់បានជួបប្រទះ ការរៀបការបែបនេះ គឺចំនួនបីដងមកហេីយ ការពីលេីកមុនគាត់ បានជួបកូនក្រមុំភ្លោះ និងកូនកំលោះភ្លោះ ក៏ត្រូវ បានគេរៀបចំឱ្យការបែបនេះផងដែរ។ ប៉ុន្តែ អ្វីដែរយល់ថា ប្លែក គឺគេយក ភ្លោះរហូត ដល់ទៅ៤ ដែលស្មើ នឹងការកូនចំនួន២គូរ ដែលចំនួនរៀបការ ធម្មតា គឺគេយកតែ១គូរ ប៉ុណ្ណោះ ។

មន្ត្រីតុលាការបានប្រាប់ថា ៖ នេះជាជំនឿមួយដែលគាត់ មានអារម្មណ៍ថា អ្នកខាងប្រុស ឬខាងស្រីដំណម ម្ល៉ោះហើយធ្វើតាមអបិយ៍ជំនឿ បើនិយាយពីផ្លូវច្បាប់ ប្តីមួយ ប្រពន្ធមួយ ទោះជារៀបអាពាហ៍ពិពាហ៍តាមរូបភាពនេះក៏ដោយ អ្នកដែលមានសិទ្ធតែម្នាក់ ដែលសុំច្បាប់អាពាហ៍ពិពាហ៍ នៅមុខមន្ត្រីអត្រានុកូលដ្ឋាន ហើយគូភាគីនោះ មានសិទ្ធចុះសំបុត្រអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់បាន ៕

ដោយ ៖ សិលា


ចែករំលែក៖