ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ បើគ្មានការប្រែប្រួលទេ Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)

ចែករំលែក៖

ភ្នំពេញ ៖ ស្អែកនេះ ! បើគ្មានការប្រែប្រួលទេ Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) ។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ 

អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម ថ្លែងថា  ៖ បើគ្មានការប្រែប្រួលទេ Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខាសម្រាប់ដឹកអ្នកដំណើរ នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)នៅព្រឹកថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះហើយ។ 

លោក ផន រឹម បន្តថា ៖ Kiha-183 ប្រភេទ DMU (Diesel Multiple Unit)ចំនួន៩គ្រឿងហើយ បានបើកបរតេស្តសាកល្បងទាំងផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) និងភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ប្រកដោយជោគជ័យជាបន្តបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗនេះ។

ការបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ភ្នំពេញ-ព្រះសីហនុ) ក្នុងល្បឿនចន្លោះ៥០-៨០km/h  និងផ្លូវដែកភាគខាងជើង ភ្នំពេញ-មានក ចន្លោះពី៣០-៥០km/h ៕

ដោយ ៖ សិលា


ចែករំលែក៖