ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់​សង្ស័យស្រវឹងបេីករថយន្តធ្លាក់ចូលទៅត្រាំក្នុងប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់ដោយសង្ស័យថាស្រវឹងបានបេីករថយន្តរេចង្កូតទៅធ្លាក់ចូលត្រាំក្នុងប្រឡាយទឹកស្អុយសំណាងមិនមានមនុស្សរងរបួស​ បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​១២:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ដ​ ម៉ាកតូយ៉ូតាព្រូស​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BP-8025 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយតែសំណាងមិនមានរបួសដល់ម្ចាស់រថយន្ត។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុពិនិត្យដោយសារតែមិនមានប៉ះពាល់ដល់អ្នកដទៃនិងសម្បត្តិរដ្ឋក៏ឱ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖