ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៤លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ២នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ១នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) និងកត្តាអាកាសធាតុ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់)៕
ដោយ ៖ សិលា