ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹង មានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រេីដៃនិង ខ្សែក្រវ៉ាត់ វាយបណ្តាល ឲ្យមានរបួសស្នាម) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ។
ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួននៅចំណុច ការាសសាំង ភីធីភី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ២០២៤។
ដោយជនសង្ស័យចំនួន០៣នាក់ខាងលេីរួមមាន ៖
ទី១. ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន។
ទី២. ឈ្មោះ ផាន សុណ្ណារ៉ា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ ព្រៃទា សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន ។
និងទី៣. ឈ្មោះ ទឹម ប្រុស ម៉ន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន។
ក្នុងនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ខ្សែក្រវ៉ាត់ ០១ខ្សែ ពណ៌ស, ម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០២១ ផ្លាកលេខព្រៃវែង ១W – ២៤៩៨ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ ១JG-៨៤១៦ និង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ស (របស់ជនសង្ស័យ) ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តនីតិវិធីនៃច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ