ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សូមអបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោកដោយ TripAdvisor’s Traveler Choice Awards. ។
ក្រសួងទេសចរណ៍ បានលើកឡើងថា ៖ ប្រាសាទបុរាណរបស់កម្ពុជា បានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានការងឿងឆ្ងល់ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្រ្តដ៏សម្បូរបែប។
សូមបញ្ជាក់ថា ៖ មោទកភាពជាតិ! អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ជា កន្លែងមើលថ្ងៃរះល្អបំផុត !
ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ទៅលើការស្រង់មតិដែលធ្វើឡើងដោយគេហទំព័រអង់គ្លេស morninglife.co.uk និងប្រមូលទិន្នន័យវាយតម្លៃដោយ Tripadvisor ដើម្បីស្វែងរក កំណត់ចំណាត់ថ្នាក់កន្លែងមើលថ្ងៃរះ និងថ្ងៃលិចល្អបំផុតជុំវិញពិភពលោក។
ភាពទាក់ទាញនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អង្គរវត្ត ទទួលបានសំឡេងគាំទ្រចំនួន ១០៤០៤ សំឡេងដែលច្រើនជាងចំនួនសន្លឹកឆ្នោតរបស់តំបន់ Haleakala Crater របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ដល់ទៅ២ដង។
គេហទំព័រ morninglife.co.uk បានរៀបរាប់តាមអ្នកទេសចរម្នាក់ពីការមើលថ្ងៃរះនៅអង្គរវត្តថា៖ «ផ្លូវដើរដែលកាត់ដើមឈើទៅកាន់ក្លោងទ្វារខាងកើត និងទៅកាន់បរិវេណធំ គឺប្រៀបដូចជាតំបន់វេទមន្តអ៊ីចឹង ដែលជារឿយៗពុំទាន់មានមនុស្សច្រើនទេនៅពេលព្រលឹម ហើយអមជាមួយសំឡេងសត្វស្លាបនៅពេលរៀបភ្លឺ»។
គេហទំព័រដដែលនេះក៏បានបន្តថា ប្រាសាទ ដែលជាដួងព្រលឹងរបស់កម្ពុជា នេះមាន ការលើកឡើងពីអ្នកទេសចរពីរដងកន្លះ លើសកន្លែងសម្រាប់មើល ថ្ងៃរះទាក់ទាញ ដទៃផ្សេងទៀត ក្នុងពិភពលោក។
គួរបញ្ជាក់ដែរថានៅ ចន្លោះថ្ងៃទី ២០-២២ខែ មីនានេះ ព្រឹត្តិការណ៍ថ្ងៃរះ ចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត «សមរាត្រី» ឬជាភាសា អង់គ្លេស «Angkor Wat equinox» នឹង កើតឡើងលើកទី ១ សម្រាប់ឆ្នាំ២០២៣ នេះ បើតាមការផ្សព្វផ្សាយ របស់មន្ទីរ ទេសចរណ៍ខេត្តសៀមរាប។
ខាងក្រោមនេះគឺកន្លែងមើលថ្ងៃរះល្អបំផុតទាំង ១០ ក្នុងពិភពលោក៖
1 អង្គរវត្ត ប្រទេសកម្ពុជា
2 Haleakala Crater សហរដ្ឋអាមេរិក
3 Taj Mahal ប្រទេសឥណ្ឌា
4 ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី
5 Uluru ប្រទេសអូស្ត្រាលី
6 Sarangkot ប្រទេសនេប៉ាល់
7 ប្រាសាទបាកាន ប្រទេសមីយ៉ាន់ម៉ា
8 កំពូលភ្នំអ័ដាម (ស្រីប៉ា) ប្រទេសស្រីលង្កា
9 Charles Bridge សាធារណរដ្ឋឆេក
10 Santuario Historico de Machu Picchu ប្រទេសប៉េរូ៕
ដោយ ៖ សិលា