ព័ត៌មានទាន់ហេតុការណ៍៖

កាំជណ្តើរឈើចំនួន៩ទីតាំងនៅរួតទី២របស់ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប  ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានធ្វើការ ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត ដែលរៀបចំធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង។

      បេីយោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា នេះថា កាំជណ្តើរឈើទាំងនេះ រងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល។ ហេតុនេះក្រុមការងារបានធ្វើការផ្លាស់ប្ដូរផ្នែកដែលទទួលរងខូចខាត  ដើម្បីជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ។ក្នុងនេះគេបានធ្វើការប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើង-ចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖