ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ ជិះម៉ូតូទៅបុករថយន្តដឹកសិស្សសាលារៀនវ៉េស្ទឡាញន៍ កំពុងបេីកឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

      ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុីដើម្បីជួយសង្រ្គោះអាយុជីវិត បន្ទាប់ពីយុវជនរូបនេះបានជិះម៉ូតូម្នាក់ឯងយ៉ាងលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តដឹកសិស្សសាលារៀនវ៉េស្ទឡាញន៍ ដែលកំពុងបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងគ្មានលេខ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក មែកសឺដេស ពណ៌ស បិតឡូហ្គោ សាលារៀនវ៉េស្ទឡាញន៍ ពាក់ផ្លាក លេខភ្នំពេញ2I-6187បើកបរដោយបុរសម្នាក់រួមដំណេីរជាមួយសិស្សម្នាក់ធ្វេីដំណេីរតាមផ្លូវបេតុងគ្មានលេខ ទិសដៅពីត្បូងមកជើងបានបើកឆ្លងផ្លូវ ស្របពេលនោះក៏មានម៉ូតូម៉ាក ហុងដា Zoomer X ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-6526 ជិះដោយយុវជនម្នាក់តាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តចំកង់ក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យយុវជនខាងលេីបោកក្បាលខ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ដេីម្បីសង្គ្រោះអាយុជីវិត ។ 

      ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានចុះមកដល់កន្លែងកើតហេតុនិងធ្វើការបាញ់ថ្នាំយករថយន្តនិងម៉ូតូដាក់អែបខាងបញ្ជៀសការកកស្ទះចរាចរណ៍ និងសហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌដង្កោ ធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយបន្តនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖