ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ សាក់ វណ្ណារិទ្ធិ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានសម្រេចឃុំខ្លួនឈ្មោះ សាក់ វណ្ណារិទ្ធិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដែលពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស របស់ក្រុមហ៊ុន PHVCT A2888 Co .LTD ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ គ.ល.កស្របច្បាប់ ហើយអំពើរបស់ឈ្មោះខាងលើនេះ គឺផ្ទុយពីបទបញ្ជាសម្តេចមហាបវរធិបតី ប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់ និងសាធារណៈ ។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់​ចៅក្រមស៉ើបសួរ​ បានបញ្ជាក់ថា​ ជនត្រូវចោទដែលត្រូវសម្រេចឃុំខ្លួនឈ្មោះ សាក់ វណ្ណារិទ្ធិ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ជនត្រូវចោទ សាក់ វណ្ណារិទ្ធិ បានប្រព្រឹត្តសកម្មភាពក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាសផ្សេងមួយទៀតនេះ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ដែលជាបទល្មើសព្រហ្មទណ្ឌ ចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៕

ដោយ​៖ តារា


ចែករំលែក៖