ព័ត៌មានទាន់ហេតុការណ៍៖

បាតុករអុី​ស្រាអែលបានសម្រុកទៅផ្ទះនាយករដ្ឋមន្ត្រី Netanyahu ម្ដងទៀតដោយទាមទារឱ្យចុះចេញពីតំណែង

ចែករំលែក៖

ក្រុមបាតុករអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ហើយបានប្រមូលផ្តុំម្តងទៀតទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយដុតភ្លើងនៅតាមដងផ្លូវនៅខាងក្រៅ និងអំពាវនាវឱ្យលោកលាលែងពីតំណែង។“យើងត្រូវបានគេបោះបង់ចោល – បោះឆ្នោតឥឡូវនេះ!” គឺជាអត្ថបទនៃស្លាកសញ្ញាមួយដែលដាក់នៅពីលើហ្វូងមនុស្ស។ បាតុករបានស្រែកតាមឧបករណ៍បំពងសំឡេង គ្រវីទង់ជាតិ និងវាយស្គរ ខណៈប៉ូលិសឈរយាមនៅរបាំងការពារ។
ការតវ៉ាបែបនេះកាន់តែកើតមានជាញឹកញាប់ នៅពេលដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់នៅហ្គាហ្សាកំពុងដំណើរការ ហើយការប្រយុទ្ធជាមួយក្រុមហេសបូឡានៅលីបង់ គំរាមកំហែងកាន់តែខ្លាំងឡើង។
មនុស្សជាច្រើននៅក្នុងហ្វូងមនុស្សរាប់ពាន់នាក់ក៏បានស្រែកគាំទ្រក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលប្រហែល 120 នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមអ៊ីស្លាមប្រដាប់អាវុធ Hamas នៅក្នុងតំបន់ហ្គាហ្សា។
នៅពេលដែលព្រះអាទិត្យចាប់ផ្តើមលិច ក្រុមអ្នកតវ៉ាបានបិទចរាចរណ៍ និងដុតភ្លើងដ៏ធំមួយនៅលើផ្លូវកណ្តាលក្រុងយេរូសាឡឹម។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍ណាមួយអំពីការប៉ះទង្គិចគ្នាធំដុំនោះទេ ហើយប៉ូលិសមិនបានប្រើកាណុងបាញ់ទឹក ដើម្បីគ្រប់គ្រងហ្វូងមនុស្ស ដូចដែលពួកគេបានធ្វើនៅក្នុងការតវ៉ាមុនៗ ដែលមានភាពចលាចល៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖