ភ្នំពេញ ៖ ការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែងដើម្បីពង្រឹងរដ្ឋបាលសាធារណៈ ទាំង៣ ចំណុច រួមមាន៖
១.ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ ប្រសិទ្ធភាព និងបរិយាប័ន្ន
២.ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព
៣.ការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
សូមបញ្ជាក់ថា៖ នេះជាប្រភព របស់ប្រសាសន៍ថ្នាក់ដឹកនាំ ក្នុង “ពិធីបទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ” ១០មិថុនា២០២៤ ៕
ដោយ ៖ សិលា