ព័ត៌មានទាន់ហេតុការណ៍៖

លោក ទិត សុធា អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះមានជនខិលខូច បានយករូបថតរបស់លោកទៅបង្កើតគណនីតេឡេក្រាម ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ

ចែករំលែក៖

ភ្នំពេញ ៖ លោក ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានចេញមកបញ្ជាក់ថា មានជនខិលខូចបានយករូបថតរបស់លោកទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ ដែលគណនីតេឡេក្រាមនោះមិនមែនជាគណនីរបស់លោកទេ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាប្រុងប្រយ័ត្ន។

 ជាមួយគ្នានេះ លោកបានប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើនានាដែលគណនីនេះប្រព្រឹត្ត ដែលអាចបង្កបញ្ហា ឬផលប៉ះពាល់ណាមួយ។

ទន្តឹមនេះ លោកក៏បានអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖