ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា និងជា អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ខ្ញុំម្ចាស់បានដឹកនាំគណ:ប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលក្រាបបង្គុំគាល់ថ្វាយរបាយការណ៏ និងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៨ យាងចូល ៨៩ព្រះវស្សា នារាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។
ខាងក្រោមនេះ ជាកម្រងរូបភាព លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណ:ប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលក្រាបបង្គុំគាល់ថ្វាយរបាយការណ៏ និងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៕
ដោយ ៖ សិលា