ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីប្អូនស្រីបង្កើតប្ដឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវប្អូនស្រីបង្កើតប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។

 សមត្ថកិច្ចជំនាញប្រាប់ថាៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពី(ប្អូនស្រីបង្កើត)ថា បងប្រុសរបស់គាត់បានប្រើប្រាស់គ្រឿងញៀន រួចហើយបានប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារជាប្រចាំ នៅម្តុំសួនតេជោឈ្នះ ឈ្នះ ស្ថិតនៅភូមិ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ហើយភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបានចុះទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ធី មករាពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ។ 

សម្ភារៈ និងវត្ថុតាង (គ្មាន)។

បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

រួចហើយជំនាញបានបញ្ជូនជនសង្ស័យទៅស្តារនីតិសម្បទាកែប្រែជីវិតថ្មីភ្នំបាក់ ដើម្បីបន្សាបសារធាតុញៀនតាមការសំណូមពររបស់អាណាព្យាបាលរបស់គាត់(ប្អូនស្រីបង្កើត)៕

ដោយ៖ វណ្ណា


ចែករំលែក៖