ភ្នំពេញ ៖ ទីបំផុត ! ស្គាល់ ឈ្មោះ ស្គាល់ អង្គភាព ហេីយ គឺ លោកវរសេនីយ៍ទោ ហេង ពិសិដ្ឋ តួនាទី អនុប្រធាន នាយកដ្ឋាន អង្គរក្ស នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបើកឡាន គ្មានសីលធម៌ មើលងាយនគរបាលសណ្តាប់ធ្នាប់សម្រួលចរាចរណ៍ និងបង្កការកកស្ទះដល់អ្នកដទៃ ។
ជននេះត្រូវបានគេចាត់ទុកថា ៖ បុគ្គល ដែលបង្កើតរឿងអសីលធម៌ ចុង ខែមិថុនា បង្កឱ្យ ស្ទះចរាចរណ៍ពេញផ្លូវ ហើយ និយាយ ស្ដីដូច មនុស្សអវិជ្ជា ដែលមជ្ឈដ្ឋានទូទៅបានលើកឡើងថា ៖ ល្មមថ្នាក់លេី អប់រំណែនាំ ឬ បញ្ជូនទៅ សាលានគរបាល រៀនសូត្រ ឡេីងវិញ កុំឱ្យខូចឈ្មោះមន្ត្រីនគរបាលជាតិទៀត ។
ចុងក្រោយកុំចេះតែហ៊ាន…មន្រ្តីនគរបាលនៅនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃម្នាក់ ត្រូវបាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យដាក់ពិន័យ និងយកទៅបញ្ឈរជើងនៅអង្គភាព ក្រោយពេល បើករថយន្តឱ្យស្ទះចរាចរណ៍ ពេញផ្លូវ ហើយស៊ីផ្លេមុខមន្ទីរពេទ្យ និងនិយាយស្ដីគ្មានសុជីវធម៌ ។
មន្រ្តីនគរបាល រូបនេះត្រូវបានគេស្គាល់ឈ្មោះ វរសេនីយ៍ ទោ ហេង ពិសិដ្ឋ មានតួនាទី ជាអនុប្រធាន នាយកដ្ឋាន អង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៕
ដោយ ៖ សិលា