ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ​៤២​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ម្សិលមិញនេះ​!

ចែករំលែក៖

​​ភ្នំពេញ​៖​ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​!​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤២​នាក់​ (​ស្រី​ ០៧​នាក់​)​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ កាលពីថ្ងៃ​ទី​៣០ ខែមិថុនា​ ឆ្នាំ​២០២៤​ម្សិលមិញនេះ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន៤២​នាក់​ រួម​មាន​៖​ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៦នាក់(ស្រី ៤នាក់),ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់(ស្រី ២នាក់)។ អនុវត្ដន៍ដីកា៖ ដីកា ១ ចាប់ ១នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងចាប់យក​ពីជនសង្ស័យសរុប ៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៦៥,៣៦ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​ ៣,១៥ក្រាម។

ប្រភេទបទល្មើស៖​ ជួញដូរ ៤ករណី ឃាត់ ១០នាក់(ស្រី ២នាក់),​ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៩ករណី ឃាត់ ៤៣នាក់(ស្រី ០នាក់)។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប រួមមាន​ដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៧អង្គភាព 

*១ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៣ក្រាម។

*២ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,៧៤ក្រាម។

*៣ / សៀមរាប៖ រក្សាទុក ៣ករណី ឃាត់ ១២នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ស្រី ២នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៦១ក្រាម។

*៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៣០,០៩ក្រាម។

*៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម។

*៦ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,៩៤ក្រាម។

*៧ / កែប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៣៥ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៨អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០,៧៩ក្រាម និងWy ១៨,៧៦ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ១៨៦,៧៥ក្រាម និងWy ០,២១ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៧ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៤,៧៥ក្រាម។

*៥ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,២៥ក្រាម។

*៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៨,០ក្រាម។

*៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៨ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់៕

ដោយ​៖ តារា​


ចែករំលែក៖