ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ ខណៈជនសង្ស័យចំនួន ៣នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពេលនោះក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿងមានគ្នាចំនួន៣នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច នៅចំណុចមុខឃ្លាំងស្តុកឡាក់គី។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់ នៅចំណុចផ្លូវទ្រុងមាន់ មុខផ្សារទំនេីប ស៊ូភេីស្ទ័រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មាន៖
១.ឈ្មោះ រិទ្ធី វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបេីក)។
២.ឈ្មោះ វី ឌីម៉ង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជនដៃដល់) ។
៣.ឈ្មោះ ឡុង វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(បិទគូទ)។
សម្ភារៈដកហូតមាន ៖
១. ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-9475(របស់ជនសង្ស័យ)។
២. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KR-7511(របស់ជនសង្ស័យ)។
៣. ទូរស័ព្ទដៃម៉ាក អាយហ្វូនអុិច ពណ៌ស (របស់នារីរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូននារីរងគ្រោះវិញ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ