ព័ត៌មានទាន់ហេតុការណ៍៖

Diogo Costa ក្លាយជាអ្នកចាំទីនៅ Euro 2024 ដំបូងគេសង្គ្រោះបាល់ប៉េណាល់ទី៣គ្រាប់ជួយព័រទុយហ្គាល់ឡើងវគ្គ៨ក្រុម

ចែករំលែក៖

អ្នកចាំទីឆ្នើម Diogo Costa របស់ក្រុមជម្រើជាតិព័រទុយហ្គាល់បានសង្គ្រោះបាល់កាត់សេចក្តី១១ម៉ែត្រពីការស៊ុតរបស់កីឡាករស្លូវេនីរហូតដល់៣គ្រាប់ជាប់ៗគ្នា ធ្វើឲ្យព័រទុយហ្គាល់បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអឺរ៉ុប (Euro 2024) ក្នុងលទ្ធផលប៉េណាល់ទី៣ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ កក្កដានេះ។

ប្រធានព័រទុយហ្គាល់ Cristiano Ronaldo បានស្រក់ទឹកភ្នែកបន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់គាត់ត្រូវបានសង្គ្រោះក្នុងម៉ោងបន្ថែម ដែលអ្នកចាំទីស្លូវេនី Jan Oblak បានទះបាល់ចេញទៅជ្រុងម្ខាងនៅនាទីទី១០៥។ ប៉ុន្តែព័រទុយហ្គាល់នៅតែឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃ Euro 2024 បន្ទាប់ពីទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីកាត់ក្ដីបញ្ចូលទីយ៉ាងល្អលើស្លូវេនី។

ប្រធានក្រុមកំពូលរបស់ព័រទុយហ្គាល់បានឃើញការស៊ុតបាល់ប៉េណាល់ទីរបស់គាត់ដោយអ្នកចាំទី Jan Oblak របស់ Atletico Madrid ហើយគាត់ត្រូវបានគេលួងចិត្តដោយមិត្តរួមក្រុមរបស់គាត់ ខណៈដែលអ្នកគាំទ្រស្រែកដាក់ឈ្មោះរបស់គាត់នៅលើទីលាន។ ប្រធានក្រុម Ronaldo បានធូរចិត្តឡើងវិញដើម្បីស៊ុតបាល់ប៉េណាល់ទីជាលើកដំបូងរបស់ប្រទេសរបស់គាត់ក្នុងបាល់កាត់សេចក្តី១១ម៉ែត្រ ហើយអ្នកចាំទី Diogo Costa បានសង្គ្រោះការទាត់ប៉េណាល់ទីទាំង៣ដែលកីឡាករស្លូវេនីបានស៊ុត មុនពេល Bernardo Silva របស់ Manchester City ស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី៣ដែលជាគ្រាប់ជ័យជម្នះ។

ជំនួបជាមួយស្លូវេនី ក្រុមបញ្ចខែលព័រទុយហ្គាល់ហាក់មានប្រៀប និងឱកាសច្រើនក្នុងការប្រកួតទាំង៩០នាទី និងក្នុងម៉ោងបន្ថែម ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីស្លូវេនីបាន។ ព័រទុយហ្គាល់ហាក់មានសង្ឃឹមឡើងវីញនៅពេលដែលមានឱកាសបានបាល់ពិន័យ១១ម៉ែត្រ ពេលដែលខ្សែការពារបង្កកំហុសលើ Jota តែការស៊ុតរបស់ Cristiano Ronaldo មិនអាចជួយឲ្យព័រទុយហ្គាល់នាំមុខនោះទេ ដោយ Ronaldo បានត្រឹមសោកស្តាយ និងស្រក់ទឹកភ្នែក។

លទ្ធផលនេះបានធ្វើឲ្យព័រទុយហ្គាល់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះក្រុមមាន់គកបារាំងនៅថ្ងៃទី៦ ខែកក្កដាខាងមុខនេះ ដើម្បីប្រជែងកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់យូរ៉ូនៅឆ្នាំនេះ។ 

សម្រាប់ការប្រកួតនៅរាត្រីនេះក្នុងវគ្គ១៦ក្រុមចុងក្រោយគឺមាន២គូទៀតដោយជំនួបរវាងរ៉ូម៉ានីជាមួយហុល្លង់ ធ្វើឡើងនៅវេលាម៉ោង១១យប់ និង១គូទៀតគឺជំនួបរវាងអូទ្រីសជាមួយទួរគីនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ កក្កដា ដើម្បីរក២ក្រុមដែលឈ្នះឡើងទៅប្រកួតគ្នាវគ្គ៨ក្រុមបន្តទៀត។

គិតមកដល់ពេលនេះក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយបានរកឃើញ៦ក្រុមហើយដោយម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះ អេស្ប៉ាញ, ស្វ៊ីស ប៉ះ អង់គ្លេស, ព័រទុយហ្គាល់ ប៉ះ បារាំង និង២ក្រុមទៀតគឺ រ៉ូម៉ានី ឬហុល្លង់ ប៉ះ អូទ្រីស ឬ ទួរគី ៕

ដោយ៖ ភារៈ (រូបភាព ៖ EURO2024)


ចែករំលែក៖