ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់​ ក្នុងករណីបទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេស​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ យុវជន​និង​យុវតី​គ្រប់រូប​ សូមឆ្លើយថាទេចំពោះ​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ១២នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៩នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​១៥២៩,៤១ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​ ០,៥០ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ២៥៤,៥៩ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ១២៧,៩៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ចំនួន​ ៩អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៦៦ក្រាម។

*២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១១៤,៤៨ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ៦ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣,៥៤ក្រាម។

*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៦៧ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,២៣ក្រាម។

*៦ / រតនគិរី៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៧៦ក្រាម។

*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកWy ០,៥០ក្រាម។

*៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់  ១នាក់ ចាប់យកIce ១៣៦០,៥៤ក្រាម, Ke ២៥៤,៥៩ក្រាម និងMDMA ១២៧,៩៩ក្រាម។

*៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៤ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ចំនួន​ ២អង្គភាព

*១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*២ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៩,៩៩ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖