ភ្នំពេញ ៖ រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិត បន្តថា ៖
*នៅខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់
*រាជធានីភ្នំពេញ១២ករណី ឃាត់ខ្លួន២៣នាក់
*សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់
*កំពង់ធំ១ ឃាត់ខ្លួន១៣នាក់
*កំពង់ស្ពឺ៣ករណី ឃាត់ខ្លួន៩នាក់
*តាកែវ១ករណី ឃាត់ខ្លួន៧នាក់
*បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន៦នាក់
*កណ្តាល១ករណី ឃាត់ខ្លួន៦នាក់
*ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់
*ព្រះសីហនុ១ករណី ឃាត់ខ្លួន២នាក់
*ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕
ដោយ ៖ សិលា