ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ TripAdvisor នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បានឱ្យដឹងថា ៖ គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជា បានជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី។
ប្រាសាទដែលគោលដៅទេសចរណ៍សំខាន់មានដូចជា ប្រាសាទអង្គរវត្ត ស្ថិតនៅលំដាប់លេខ ២ ប្រាសាទតាព្រហ្ម លំដាប់ទី ១៩ ប្រាសាទបាយ័ន លំដាប់ទី ២០ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ក្នុងចំណោមទាំង ២៥ គោលដៅទាក់ទាញទេសចរណ៍កំពូលនៅអាស៊ី៕
ដោយ ៖ សិលា