ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត សូមថ្កោលចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្ត្របង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធមនុស្ស ជាឈ្នាន់នយោបាយ តាមការ ញុះញង់របស់ជនបរទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចល ទាំងពួកគេដឹងហើយថាជាទង្វើខុសច្បាប់។ យើងខ្ញុំសូមសម្តែងការសោកស្តាយជាពន់ពេកប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និង ការអភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្តាប់តូច តែងតែនាំគ្នាបង្កើតព្រឹត្តិការណ៍ ចលនាខុសច្បាប់ រិះរកវិធីសាស្ត្រ ផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមយុវជនចលនាខុសច្បាប់ ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដែលជាចេតនានយោបាយ ខ្មៅកខ្វក់ ពិសេសវាយប្រហាលលើ ស្ថាប័នក្រសួងបរិស្ថាន ជាដើម។
ជាកត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេរ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០ នាក់ ដាក់ពន្ធធនាគារពី៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួម គំនិតក្បត់ជាតិ។ ការប្រកាសសាលក្រមនេះបានធ្វើឡើងបន្ទាប់ពីបើកសាវនាការចំនួន ៥ លើករួចមកហើយ។
យើងបានដឹងហើយថាកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទ រួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិត្រូវបានបណ្តេញចេញពី ប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជាផងដែរ។
ស្របតាមអង្គហេតុខាងលើក្នុងនាមជា ក្រុមយុវជនសង្គមស៊ីវិល យើងខ្ញុំសូមប្រកាសគាំទ្រនូវសាលក្រមរបស់ តុលាទាំងស្រុង ពីព្រោះ ច្បាប់ជាច្បាប់ ខណៈដែលក្រុមយុវជនមួយក្តាប់តូចនេះ មិនចេះរាងចាល បំពានច្បាប់នាំគ្នារិះរកវិធី សាស្ត្រយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជនបរទេសទាំងមិនដឹងខ្លួន តឹងប់ងុលលង់លក់នឹង មនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស។ ក្នុងនាមជាយុវជនដូចគ្នា យើងខ្ញុំពិតជាសង្វេកដល់ដួងប្រលឹង បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្តែក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយ បែរជាបណ្តោយខ្លួនឱ្យចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ ជាចុងក្រោយក្នុងនាមយើងខ្ញុំជា យុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមកចង់កេញចំណេញនយោបាយ ឬបង្កើត ភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ពួកយើងប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕
ដោយ ៖ សិលា