ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៣ កក្កដា ចំនួន ៣៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៣នាក់  

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៣នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៧ករណី ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៣នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ ៤១នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ១១ករណី ឃាត់ ៤៩នាក់(ស្រី ៥នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៨៩,០២ក្រាម។

-មេតំហ្វេតាមីន(Wy)= ០,៩៦ក្រាម។

-កេតាមីន(Ke)= ១,១០ក្រាម។

-អុិចស្តាសុី(mdma)= ១០៨៨,៦៨ក្រាម។

-ហេរ៉ូអុីន(Heroine)= ៤៥៥៩,២៧ក្រាម។

-គីមីផ្សំ= ៤៧៣៩,០២ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / សន្តិសុខផ្ទៃក្នុង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៧៩,៧៥ក្រាម, MDMA ៩៦២,០ក្រាម និងHeroine ៤៥៥៩,២៧ក្រាម និងគីមីផ្សំ ៤៧៣៩,០២ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,៨៩ក្រាម និងWy ០,៧៨ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៥ក្រាម។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២,០៣ក្រាម, Ke ០,៥៨ក្រាម និងMDMA ៨,៦៦ក្រាម។

៥ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,០៩ក្រាម។

៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៨ករណី ឃាត់ ២០នាក់ ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៣៨នាក់ ស្រី ៥នាក់ ចាប់យកIce ៩៦,៤២ក្រាម, Wy ០,១៨ក្រាម និងMDMA ១១៨,០២ក្រាម។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥១ក្រាម។

៨ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៦ក្រាម។

PM : ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកKe ០,៥២ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦២ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់៕

ដោយ ៖ សិលា


ចែករំលែក៖