ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបទីតាំងជីករុករករ៉ែត្បូងខុសច្បាប់នៅស្រុកបរកែវ

ចែករំលែក៖

ខេត្តរតនគិរី៖

ទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងការយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តចុះបង្ក្រាបនិងរឹបអូសបានសម្ភារៈមួយចំនួនផងដែរ។

ការចុះបង្ក្រាបនោះសម្ថកិច្ចបានប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៤ស្ថិតក្នុងទីតាំងភូមិសាស្រ្តភូមិមួយឃុំឡាមិញស្រុកបរកែវខេត្តរតនគិរីក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនិយ៍ត្រីស្នងកាដឹកនាំបញ្ជាដោយលោកវរៈសេនិយ៍ទោ ស៊ូ ហុង ហើយរឹបអូសបានសម្ភារៈមួយចំនួនផងដែរបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។

សម្ភារៈដែលរឹបអូសបាននោះរួមមានម៉ាសុីភ្លើងមួយគ្រឿងមានទុយោនិងសម្ភារៈជាច្រើនទៀតដែលឧបករណ៍សម្រាប់បាញ់រុករករ៉ែត្បូងដោយខុសច្បាប់។

សកម្មភាពនៃការរុករករ៉ែដោយខុសច្បាប់នោះនៅក្នុងទឹកដីនៃស្រុកបរកែវគឺមានច្រើកន្លែងណាស់ដែលសមត្ថកិច្ចចុះបង្ក្រាបហាក់ដូចជាវែកចកមុនពេលកម្លាំងបង្ក្រាបទៅដល់ក៏រត់គេចខ្លួនអស់ដូចទទួលបានដំណឹងមុន៕ ដោយ ជីវ័ន្ត


ចែករំលែក៖