ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនី២ករណីផ្សេងគ្នាទាំងកណ្តាលអធ្រាត្រផ្អើលប្រជាពលរដ្ឋនឹងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្អើល ប្រជាពលរដ្ឋ នឹង សមត្ថកិច្ច២ខណ្ឌ ហៅរថយន្តពន្លត់អគ្គីភ័យជួយបាញ់ ពន្លត់ ភ្លាមៗ សំណាងល្អមិនបង្កឲ្យមានការឆាបឆេះ ដល់ ផ្ទះ ប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវ លេខ ៥២៨ ទល់មុខ ប៉ុស្តិ៍នគរបាល បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ និងឆេះមួយកន្លែងទៀតនៅផ្លូវ លេខ១៦៩ ស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុនៅក្នុងរាជធានីភ្នំពេញ មានភ្លៀង ធ្លាក់យ៉ាងខ្លាំង លុះមេឃរាំងភ្លៀងនៅម៉ោងកេីតហេតុ ស្រាប់ តែនៅប្រអប់ភ្លើងនៅទល់ មុខប៉ុស្តិ៍នគរបាលបឹងកក់ទី១ បានឆ្លងចរន្ត អគ្គីសនីឆាបឆេះពីបង្គោលភ្លើង មួយ រាលដាល ទៅ បង្គោល ភ្លើង មួយ ទៀត ឆេះយ៉ាង សន្ធោសន្ធៅ ត្រូវ បាន បងប្អូន ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បាន ទាក់ទង ទៅ ជំនាញ អគ្គីសនី ដេីម្បី បិទភ្លើង រួចហៅរថយន្ត ពន្លត់ អគ្គីភ័យដេីម្បីបាញ់ពន្លត់ភ្លាមៗ។

ករណីអគ្គីភ័យនេះបានប្រើប្រាស់ ទឹក អស់ ១រថយន្ដ និងមិន បណ្តាលឲ្យឆេះ រាលដាល ដល់ ផ្ទះប្រជាពលរដ្ឋឡេីយ ។ លុះដល់ម៉ោង ១២និង៤០នាទី រំលង អាធ្រាត ឈាន ចូល ថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ២០២៤ នៅតាម បណ្តោយ ផ្លូវ លេខ ១៦៩ ដែលស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ក៏ មាន ករណី ឆ្លងចរន្តអគ្គីសនីឆាបឆេះ រាលដាលដូចគ្នា ហើយត្រូវ បាន រថយន្ត ពន្លត់ អគ្គិភ័យជួយបាញ់ពន្លត់ភ្លាមៗ មិន បង្ក អោយ មាន ការ ឆាប ឆេះ ដល់ ផ្ទះប្រជាពលរដ្ឋ នោះ ឡេីយ ៕ជ្រោយពេជ្រ


ចែករំលែក៖