ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារទាំងបីរបស់កម្ពុជា និងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គបញ្ចប់កិច្ចពិភាក្សាឆ្ពោះទៅឆ្លើយតបស្ថានភាពគ្រឿងញៀនសំយោគ

ចែករំលែក៖

ប្រទេសថៃ៖ មកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ កិច្ចពិភាក្សាឆ្ពោះទៅការឆ្លើយតបធ្វើឱ្យកាន់តែប្រសើរឡើងចំពោះស្ថានភាពដែលកំពុងកើតមាននៃគ្រឿងញៀនសំយោគនៅក្នុងមហាអនុតំបន់មេគង្គ រវាងក្រុមការងារទាំងបីរបស់កម្ពុជានិងបណ្តាប្រទេសមហាអនុតំបន់ទន្លេបានបញ្ចប់ហើយ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា  អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រាបជូនថា ក្រោយពីប្រកាសរួចក្រុមការងារទាំងបីមាន ៖ អប់រំ បង្ការ សារធាតុគីមីផ្សំ និងកោសលវិច័យគ្រឿងញៀន បានបើកកិច្ចប្រជុំពិភាក្សាចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៤ក្រោមកិច្ចសម្របសម្រួលពីមន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋ្ម្មកម្មUNODC ប្រមូលបានធាតុចូលសំខាន់ៗចាំបាច់សម្រាប់ចងក្រងរៀបចំជាគម្រោងសកម្មភាពដើម្បីអនុវត្តនាពេលខាងមុខ។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានជម្រាបជូនបន្តថា លទ្ធផលនៃកិច្ចពិភាក្សាក្រុមអប់រំបង្ការបានឯកភាពលើការងារអន្តរាគមន៍ទៅលើក្រុមគោលដៅចំនួន ៣ ៖ ទី១.ធ្វើការបណ្តុះបណ្តាលគ្រូបង្គោលស្តីពីជំនាញគ្រួសារ – ជំនាញឪពុកម្តាយ (Parenting Skill) និងការអប់រំបង្ការ ទី២.ធ្វើការបណ្តុះបណ្តាលស្តីពីការអប់រំបង្ការសម្រាប់គ្រូបង្រៀន និងទី៣រៀបចំវេទិកាយុវជនថ្នាក់តំបន់ peer to peer ពីរបៀបបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជននិងជាជនបង្គោល៕

ដោយ​៖ តារា​


ចែករំលែក៖