ខេត្តពោធិ៍សាត់ ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយ:ឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។
សូមបញ្ជាក់ថា ៖ សុខទុក្ខរបស់កងកម្លាំង គឺជាអាទិភាពដែលសម្តេចធិបតី និងលោកស្រីបណ្ឌិត បានគិតគូរ ហើយផ្តល់នូវការឧបត្ថម្ភគាំទ្រជាប្រចាំ និងទៀងទាត់ បានបង្ហាញច្បាស់ ពីសារៈសំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបំពេញបេសកកម្មក្នុងការបម្រើជាតិ និងប្រជាជនមានភាពសកម្ម និងប្រសិទ្ធភាពខ្ពស់បំផុត ៕
ដោយ ៖ សិលា