ព័ត៌មានទាន់ហេតុការណ៍៖

អាហ្សង់ទីនឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America 2024 ក្រោយផ្តួលអេក្វាឌ័រដោយបាល់ប៉េណាល់ទី

ចែករំលែក៖

ប្រធានក្រុម Lionel Messi បានខកខានការស៊ុតបាល់ប៉េណាល់ទីរបស់គាត់ ខណៈដែលកីឡាកររូបនេះស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីបើកឆាកប៉ុន្តែអ្នកចាំអាហ្សង់ទីន Emiliano Martinez បានសង្ក្រោះបាល់ប៉េណាល់ទី២គ្រាប់ដើម្បីបញ្ជូនអាហ្សង់ទីនទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២៤ បន្ទាប់ពីការស៊ុតបាល់កាត់សេចក្តីរបស់កីឡាករអេក្វាឌ័រក្នុងការប្រកួតកាលពីព្រឹកថ្ងៃសុក្រ ទី៥ កក្កដានេះ។

អាហ្សង់ទីនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២៤ ទោះបីជា Lionel Messi ខកខានការស៊ុតបាល់បញ្ចូលទីជាលើកដំបូងនៃការប្រកួតនេះក៏ដោយ ដែលអេក្វាឌ័របានបរាជ័យក្នុងបាល់កាត់សេចក្តី ៤ទល់២ដើម្បីរក្សាការការពារជើងឯករបស់ពួកគេ។

ការស៊ុតបាល់ប៉េណាល់ទីនេះគឺបន្ទាប់ពីក្រុមទាំង២បានប្រកួតក្នុងលទ្ធផល១ទល់១។ ១គ្រាប់របស់អាហ្សង់ទីនបាននាំមុខមុននៅនាទីទី៣៥ដោយកីឡាករ Lisandro Martínez ប៉ុន្តែនៅចុងម៉ោងកីឡាករ Rodríguez នៅនាទីទី៩០+១ ហើយក៏បន្តដល់ការស៊ុតបាល់កាត់សេចក្តីតែម្តង។

លទ្ធផលនេះធ្វើឲ្យអាហ្សង់ទីនត្រូវប៉ះកាណាដា ឬវេណេស៊ុយអេឡានៅថ្ងៃទី៩ ខែកក្កដា នៅកីឡដ្ឋាន MetLife ៕

(រូបភាព ៖ Reuters/CNA)


ចែករំលែក៖