ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យម្ចាស់ស្រវឹង!រថយន្តលោកផ្កាយ៣ ប៉ូលីស បើកបុក ហើយកិនថែម ម៉ូតូឈប់ស្តុបបណ្តាលអោយរងរបូស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាល ដោយមានអាវពាក់ពីលើឡាន ឃើញ«ផ្កាយ៣» បានបេីករថយន្ដ LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BF- 1073 បុកពី ក្រោយម៉ូតូ HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1GU- 0784 រួចកិនបណ្ដាល ឲ្យរងការខូចខាត និងម្ចាស់ម៉ូតូរបួសខណៈ ជនរងគ្រោះឈប់រង់ចាំស្តុប។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយពេលកេីតហេតុភាគីខាងរថយន្ដបានសងសំណងទៅខាងម៉ូតូ ដេីម្បីបញ្ចប់រឿង ចំពោះករណីស្រវឹង ឬ មិនស្រវឹង សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖