ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សពសន្តិបណ្ឌិត អ៊ុក គឹមលេខ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃ អាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួល មរណភាព កាល ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០២:១៩នាទីព្រឹក  ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។ 

ពិធីបុណ្យសពសន្តិបណ្ឌិត អ៊ុក គឹមលេខ បាន និងកំពុងប្រារព្ធធ្វើទៅតាមប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ១៧ ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ។

សូមឧទ្ទិសបួងសួង សុំឱ្យវិញ្ញាណក្ខន្ធសន្តិបណ្ឌិត អ៊ុក គឹមលេខ បានទៅសោយសុខក្នុងសុគតិភព គ្រប់ៗជាតិ កុំបីឃ្លាងឃ្លៀតឡើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖