ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នសន្តិសុខបណ្តាញអ៊ីនធើណេតនៃប្រទេសចិនធ្វើការវិភាគយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយចំពោះការដែលស្ថាប័នរដ្ឋាភិបាលអាមេរិកបានប្រឌិតឡើងនូវអ្វីដែលហៅថាអង្គការHacker”Volt Typhoon”ដែលគាំទ្រដោយប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ តាំងពីឆ្នាំ២០២៣មក រដ្ឋាភិបាលអាមេរិកបានឆ្លងតាមរយៈការប្រឌិតព័ត៌មានដែលហៅថា អង្គការHacker”Volt Typhoon”ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសចិនបានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើហេដ្ឋារចនាសម័្ពន្ធគន្លឹះរបស់អាមេរិក ដើម្បីឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងរបស់ចិន” និងមួលបង្កាច់រូបភាពអន្តរជាតិរបស់ចិន។ នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិន បន្ទប់ពិសោធន៍គម្រោងជាតិអំពីបច្ចេកទេសបង្ការនិងគ្រប់គ្រងវីរុសកុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល៣៦០បានរួមគ្នាចេញផ្សាយរបាយការណ៍ស៊ើបអង្កេត ដោយលាតត្រដាងនូវមុខមាត់ពិតប្រាកដនៃក្រុមឧក្រិដ្ឋជនជំរិតតាមវីរុសកុំព្យូទ័រនិងការពិតនៅពីក្រោយដែលអាមេរិកឃោសនាបំប៉ោងពីករណីនេះ។

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ លទ្ធផលស៊ើបអង្កេតបានបង្ហាញថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃអង្គការHacker”Volt Typhoon”គឺគ្រោងផែនការដោយស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក ជាសកម្មភាពប្រឌិតព័ត៌មានក្លែងក្លាយនិងគ្រប់គ្រងមជ្ឈដ្ឋានសាធារណៈមតិដែលមានការចូលរួមពីសមាជិករដ្ឋសភាអាមេរិកដែលប្រឆាំងចិន និងស្ថាប័នរដ្ឋបាលនៃសហរដ្ឋអាមេរិកជាច្រើន ដូចជាសេតវិមាន ក្រសួងយុត្តិធម៌និងក្រសួងការពារជាតិជាដើម ព្រមនិងស្ថាប័នគ្រប់គ្រងសន្តិសុខបណ្តាញអ៊ីនធើណេត”សម្ព័ន្ធភ្នែក៥”។ក្នុងប្រតិបត្តិការលើកនេះ ឆ្លងតាមរយៈការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រឌិតនិងឃោសនាបំប៉ោងពី”ការគំរាមកំហែងតាមបណ្តាញអ៊ីនធើណេតពីប្រទេសចិន” ដើម្បីជំរុញឱ្យមាត្រាទី៧០២នៃ«សេចក្តីព្រាងច្បាប់ស្តីពីការឃ្លាំមើលការស៊ើបការណ៍ពីបរទេស»នៃប្រទេសអាមេរិកត្រូវអនុម័តឱ្យបន្តមានសុពលភាព ក៏ដូចជាពង្រឹងសមត្ថភាពវាយប្រហារនិងកំញើញដល់គូប្រជែង ព្រមនិងសមត្ថភាពឃ្លាំមើលនិងគ្រប់គ្រងប្រជាជនរបស់ស្ថាប័នស៊ើបការណ៍អាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖