ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានាំចេញដំឡូងមីស្រស់ជាង ១លាន៦០ម៉ឺនតោនត្រឹមឆមាសទី១ ឆ្នាំ២០២៤ កើនឡើងប្រមាណ ៣៨០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានរដ្ឋបាលផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបាន ការនាំចេញដំឡូងមីស្រសស់សម្រេចបានជាង ១លាន ៦៧ម៉ឺនតោនលានតោន ។ 

ប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល ឈិញ បានថ្លែងថា កំណើននាំចេញនេះដំឡូងមី នៅអំឡុងពេលខែមករា ដល់ខែមេសា ឆ្នាំ ២០២៤ ស្របពេលដែលតម្លៃកំពុងបានល្អប្រសើរ ដោយចាប់ពី ៣១០- ៣៣០ រៀល ក្នុង១គីឡូក្រាម ខណៈតម្លៃដំឡូងមីបានចាប់ផ្ដើមធ្លាក់ថ្លៃពីខែឧសភាមក តម្លៃជាង ១០០ រៀល ក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករមួយចំនួនភ្ជួរចោល ។ 

លោក អិល ឈិញ បានបញ្ជាក់ថា ការនាំចេញមានកំណើនទំនងដោយសារកម្ពុជាមិនទាន់មានរោងចក្រផលិតនៅក្នុងស្រុក ហើយកម្ពុជាក៏មានច្រកនាំដំឡូងមីទៅកាន់ទីផ្សារចិនផងដែរ  ខណៈតម្រូវការក្នុងស្រុកមានតិចតូច ប៉ុន្តែទិន្នផលដំឡូងមីក្នុងឆ្នាំ ២០២៤ មានតិចជាងឆ្នាំ ២០២៣។ 

ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានថ្លែងថា ទីផ្សារនាំចេញដំឡូងមីរបស់កម្ពុជា គឺមានដូចជា ប្រទេសថៃ និងប្រទេសវៀតណាម ខណៈប្រទេសចិន នៅមានចំនួនតិចតួចនៅឡើយ។ 

ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំឡូងមីទំហំជាង៨០ម៉ឺនហិចតា ចំណែកខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំឡូងមីច្រើនជាងគេ មានដូចជា បាត់ដំបង, បន្ទាយមានជ័យ,ឩត្តរមានជ័យ,សៀមរាប,ព្រះវិហារ,កំពង់ធំ និងកំពង់ចាម៕

ដោយ៖ សូរិយា


ចែករំលែក៖