ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បុណ្យរុក្ខទិវានៅឆ្នាំនេះ ប្រារព្ធធ្វើនៅទឹកដីខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បុណ្យរុក្ខទិវា គឺជាប្រពៃណីដ៏យូរអង្វែងមួយក្នុងការលើកកម្ពស់ការដាំដើមឈើ និងការយល់ដឹងអំពីការអភិរក្សព្រៃឈើ។ ពិធីបុណ្យរុក្ខទិវាឆ្នាំនេះ នឹងប្រារព្ធឡើងនៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់ជូនសាធារណជននូវកូនឈើចំនួន ៩,៩៩៩ដើម សម្រាប់ដាំដើម្បីជួយស្តារឡើងវិញនូវផ្ទៃដី ៣០ ហិកតា។ ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ចំនួន៣លើកមកហើយ កាលពីឆ្នាំ១៩៩៣ ២០០៨ និង២០១៤៕
ដោយ ៖ សិលា