ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ៖ អបអរសាទរខួបលើកទី៧២ “រុក្ខទិវា” ក្រោមប្រធានបទ “ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព”!

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានឱ្យដឹងថា ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៧២ “រុក្ខទិវា” (៩ កក្កដា ១៩៥២-៩ កក្កដា ២០២៤) ដែលជាទិវាមួយត្រូវបានប្រារព្ធធ្វើឡើងដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ សូមចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិតរៀងទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖