ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទោះមានព្រោងព្រាតក៏ដោយ = មិនមានន័យថាជាការចាប់បង្ខំឲ្យត្រូវតែផឹកទេ។ ការផឹកឬមិនផឹកគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ?
២- ថាទៅឈរនៅមុខរដ្ឋសភា ចង់ឲ្យរាជរដ្ឋាភិបាលមកជួប = គឺទៅឈរខុសកន្លែងហើយ?
៣- កសាងព្រះវិហារមួយរាប់ឆ្នាំមិនរួចរាល់ = ដោយសារខ្វះបច្ច័យ ព្រោះបច្ច័យបានមកដោយសារការបរិច្ចាកប្រកបដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។
៤- វត្តខ្វះព្រះសង្ឃ តើបន្ទោសអ្នកណា? = ដោយសារមិនមានអ្នកបួស ព្រោះការបួសអាស្រ័យលើសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាជាការជ្រះថ្លា មិនមែនដោយការចាប់បង្ខំទេ?
៥- ការជេរបុព្វជិតខ្លះថាអាត្រងោល = មិនមែនជេរព្រះសង្ឃទេ គឺជេរជនឱកាសនិយមដែលយកព្រះពុទ្ធសាសនាមកធ្វើអាជីវកម្មនយោបាយបម្រើមហិច្ឆតាទុច្ចរិតណាមួយប្រឆាំងនឹងជាតិសាសន៍ឯង?
៦- ជាតំណាងរាស្ត្រទោះជាតំណាងរាស្ត្រប្រទេសណាក៏ដោយ = មិនដែលកាន់ជើងជនប្រព្រឹត្តល្មើសច្បាប់ទេ មានតែតំណាងរាស្ត្រខ្មែរសញ្ជាតិអូស្ត្រាលីប៉ុណ្ណោះ?
៧- តាំងពីពេលដែល តាក់ ម៉េងហ៊ាង និយាយថានឹងពិត្រទូលរដ្ឋាភិបាលអូស្ត្រាលី = មិនឃើញរដ្ឋាភិបាលអូស្ត្រាលីនិយាយអ្វីជាមួយភាគីកម្ពុជាទេ មានតែខិតខំពង្រឹងពង្រីកមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការជាមួយកម្ពុជា?
៨- រួមគំនិតក្បត់ដោយសារដើរតាមនិងចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់និងជ្រុលនិយមព្រមទាំងគុបគិតជាមួយជនបរទេសអាស័យសាសន៍ = នេះជាទោសក្បត់ជាតិ បំផ្លាញជាតិឯង?
៩- កម្លាំងស៊ីភីភីមិនមែនតែ២សែននាក់ទេកុំភ្លើ = ស៊ីភីភីមានកម្លាំងជាង៧លាន៣សែននាក់ ។ ចង់ឈ្នះស៊ីភីភីលុះត្រាតែត្រូវកសាងកម្លាំងឲ្យបានលើសកម្លាំងស៊ីភីភី?
១០- បើស្លាប់ដោយលង់ទឹកតើបន្ទោសអ្នកណា? = វាកើតចេញពីការធ្វេសប្រហែស? ៕
ដោយ ៖ សិលា