ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ​ ៣នាក់​ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (យកដែកសំប៉ែតស្រួចដើម្បីកាច់សោ.កម៉ូតូ)

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងលួច (យកដែកសំប៉ែតស្រួចដើម្បីកាច់សោ.កម៉ូតូ) នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

ប្រភពដដែលបន្តថា​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់  នៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (យកដែកសំប៉ែតចុងស្រួចដើម្បីកាច់សោ-កម៉ូតូ)។

ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ រួមមាន÷

១/ឈ្មោះ រមណី រិទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

២/ឈ្មោះ ធី  ទី ហៅចាម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

៣/ឈ្មោះ មាស ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យទាំង០៣នាក់ខាងលើ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាកSUZUKI ពណ៌ខៀវលាយខ្មៅ ស្លាកលេខ កណ្តាល ១C-៧៧៤៤ គោលបំណងដើម្បីលួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ ពេលជិះមកដល់ចំណុចខាងលើជនសង្ស័យទាំង០៣នាក់ក៏បានប្រទះឃើញម៉ូតូប្រជាពលរដ្ឋទុកនៅចិញ្ចើមផ្លូវបម្រុងនិងលួច ភ្លាមនោះសមត្តកិច្ចជំនាញដែលបានល្បាតតាមផ្លូវ បានឃើញមុខសញ្ញាសង្ស័យលួចឆក់ និងបានឆែកត្រួតពិនិត្យបានរកឃើញ មានដែកសំប៉ែតចុងស្រួច សម្រាប់កាច់សោ. ក ម៉ូតូ ចំនួន០១ និងឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើសកម្មភាពលួចម៉ូតូ ក៏បាន នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ ។ក្រោយពីធ្វើការសាកសូរជនសង្ស័យទាំ០៣នាក់ខាងលើក៏បានសារភាពថាពួកខ្លួនពិតជាបានជិះម៉ូតូដើរធ្វើសកម្មភាពរកទ្រព្យសម្បត្តិប្រជាពលរដ្ឋប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖