ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង …

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងមានប្រសាសន៍សំណេះសំណាលក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ។

តាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក ស សុពុត្រា ត្រូវបានសម្រួលភារកិច្ច ពីសមាជិក និងពីសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តនិងពីសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រយ៍គណៈកម្មាធិការគណបក្ស ខេត្តកំពង់ស្ពឺ និងតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណ បក្សខេត្តស្ទឹងត្រែង ជំនួស លោក ស្វាយ សំអ៊ាង ដែលត្រូវបានសម្រួលភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្ត ពីប្រធានគណៈចលនាមហាជន ពីប្រធានគណៈចលនាយុវជន នៃគណៈកម្មាធិការគណបក្សខេត្ត និងពីប្រធានក្រុមការងារយុវជនគណបក្សខេត្តស្ទឹងត្រែង និងតែង តាំងជាសមាជិកគណៈកម្មាធិការគណបក្ស គ២៧ ៕

ដោយ៖ សូរិយា


ចែករំលែក៖