ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសាការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។

ពិធីកាត់វិញ្ញាសា នាថ្ងៃទី១៤ ខែកក្កដានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ការប្រឡងប្រជែងនារសៀលនេះ មានការបែងចែកចេញជា ២វេន៖ វេនទី៣ មានបេក្ខជនសរុបចំនួន ៤,២៥២ នាក់(ស្រី ២,៨៣៩នាក់) មកពីរាជធានីភ្នំពេញ និងខេត្ត ចំនួន៦ គឺខេត្តរតនគិរី, ខេត្តកោះកុង, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ វេនទី៤ មានបេក្ខជនសរុបចំនួន ៤,៨៧៨នាក់(ស្រី ៣,៧០៩នាក់) មកពីបណ្តាខេត្ត ចំនួន៣ គឺខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕

ដោយ៖ សូរិយា


ចែករំលែក៖