ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី នៃការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១១ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី នៃការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១១ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ, គោលបំណងនៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ គឺដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រុមរ៉ូបូតដែលមកចូលរួមប្រកួតប្រជែងនាឱកាសនេះ មានចំនួន ៩ក្រុម មកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានរ៉ូបូតចំនួន ២ក្រុម, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានរ៉ូបូតចំនួន ១ក្រុម, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានរ៉ូបូតចំនួន ២ក្រុម, សាកលវិទ្យល័យជាតិគ្រប់គ្រង (NUM) មានរ៉ូបូតចំនួន ២ក្រុម, និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC) មានរ៉ូបូតចំនួន ២ក្រុម ៕

ដោយ ៖ សិលា


ចែករំលែក៖