ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ!

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឱ្យដោះបំពង់ស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ចំពោះការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖

– រថយន្តទី១ ម៉ាក  MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកធ្វើការឃាត់នៅចំណុចផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– រថយន្តទី២ ម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់នៅចំណុចផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបានណែនាំម្ចាស់រថយន្តទាំង០២គ្រឿងឱ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត៕ដោយ៖តារា


ចែករំលែក៖