ខេត្តរតនគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងអធីការដ្ឋាននគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនពីបទបើកល្បែងសុីសងដោយខុសច្បាប់តាមប្រព័ន្ធអនឡាញ
បញ្ជូនទៅសាលាដំបូងខេត្តចាត់តាមច្បាប់។
ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៥.៣០នាទីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤ដោយកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋានក្រុងបានលុងសហការជាមួយប៉ុស្តិ៍រដ្ឋបាលឡាបានសៀកបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់បើកលេងល្បែងសុីសងខុសច្បាប់(ល្បែងបញ្ជល់មាន់អនឡាញ)ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីដោយមានការសម្របសម្រួលដឹកនាំពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ជនសង្ស័យពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១.ឈ្មោហៀប ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកក្រុមហ៊ុនរស់នៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
ទី២.ឈ្មោះវ៉ាំង ឌៀង ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ រស់នៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
ក្រោយឃាត់ខ្លួនជនសង្ស័យ សម្ថកិច្ចក៏បានដកហូតវត្ថុតាងឧប្ករណ៍អនឡាញមួយចំនួនផងដែរ។
ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ជីវ័ន្ត