ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ តាមប្រព័ន្ធ Telegram តាមឆាត facebook បានបង្ហាញនូវសំឡេង គាំទ្រចំពោះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបនឹងមកកាន់តំណែងថ្មី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ គឺជាថ្នាក់ដឹកនាំមួយរូប ដែលមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ជាពិសេស អតីតថ្នាក់ដឹកនាំក្នុងខេត្ត អតីតយុទ្ធជន មន្ត្រីរាជការចូលនិវត្តន៍ បាននិយាយជាសារ ជូនដំណឹងតៗគ្នាថា អភិបាលខេត្តថ្មីនេះ គឺគាត់ល្អណាស់ ដោយមិននឹកស្មានដល់ថា គាត់បានចុះសួរសុខទុក្ខដល់លំនៅឋាន សម្រាប់មន្ត្រីចូលនិវត្តន៍ អតីតថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រុមគ្រួសារ ។
លោកអ៊ំម្នាក់ អាចអតីតជាថ្នាក់ដឹកនាំក្នុងខេត្តនេះ បានបញ្ចេញសារជាសំឡេងលើប្រព័ន្ធតេឡេក្រាមថា, អភិបាលខេត្តគ្រប់ជំនាន់ហើយ ! មិនដែលទេ គ្មាននឹកឃើញទេ ! អតីតមន្ត្រីរាជការ ថ្នាក់ដឹកនាំ អតីតយុទ្ធជន ដែលបានតស៊ូ ដឹកនាំ ចូលរួមកសាងប្រទេសកន្លងមក ! មានន័យថាឲ្យតែចូលនិវត្តន៍ ចាស់ហើយ ! គឺគេភ្លេចអស់ហើយ ! ដល់ពេលឃើញឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងថ្មី សកម្មភាពរបស់គាត់ល្អណាស់ ល្អប្រសើរតែម្ដង ពិតជាធ្វើមិនដូច គ្មានពីរទេ ! ក្នុងខេត្តស្ទឹងត្រែងនេះ …! លោកបានបន្តថា ,អភិបាលស្ទឹងត្រែងកន្លងមកគ្មានទេ ដែលបានចុះសួរសុខទុក្ខអតីតថ្នាក់ដឹកនាំ ចំណែកឯអភិបាលខេត្តថ្មីនេះ គិតទៅប្រពៃណាស់ សូមកោតសរសើរដែលគាត់ ធ្វើបាន ! ។
អ្នកខ្លះទៀតបានលើកឡើងថា , ខ្ញុំរស់នៅខេត្តស្ទឹងត្រែង ១៤ ឆ្នាំហើយ អភិបាលខេត្តមុនៗ លោកមិនសូវដែលបង្ហាញ ការគោរពគ្រួសារអតីត ថ្នាក់ដឹកនាំខេត្តចាស់ៗ កន្លងមក ទេ រួមទាំងការគោរព ទង់ជាតិផងដែរ ។ សូមគោរពសរសើដោយស្មោះស្ម័គ្រ,។
សូមបញ្ជាក់ថា ៖ មន្ត្រីផ្សេងទៀតដែលបានចូលរួមស្ដាប់ ការសួរសុខទុក្ខពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងថ្មី នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះលើ facebook ថា , ប្រជុំល្ងាចនេះ ខ្លី ខ្លឹម ខ្លាំង ជាអ្វីដែលខ្ញុំ ចង់បាន …! ។
សូមបញ្ជាក់ជូនថា ,នារសៀល ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤ៈ០០នាទីរសៀល លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្តស្ទឹងត្រែង។
លោកអភិបាល ក៏បានចំណាយពេល ចុះសាកសួរសុខទុក្ខ អតីតថ្នាក់ដឹកនាំខេត្ត អតីតយុទ្ធជន មន្ត្រីរាជការចូលនិវត្តន៍ ដល់លំនៅឋាន បង្ហាញឲ្យឃើញនូវកាយវិការ គួរឱ្យគោរព ស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំង មកលើគ្នាចំពោះថ្នាក់ដឹកនាំខេត្តថ្មី ដែលមានគុណធម៌ ទុកប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយគ្នា សង្ឃឹមថា , ខេត្តស្ទឹងត្រែងប្តូរមុខមាត់ មានការអភិវឌ្ឍ រីកចម្រើន ទាក់ទាញ ម៉ូយ មកវិនិយោគ ដើម្បីស្រូបកម្លាំងពលកម្មក្នុងស្រុក ហើយប្រជាពលរដ្ឋក៏ត្រេកអរនឹងមុខជំនួញ ៕
ដោយ ៖ សុខ ខេមរា