ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារប្រកាសរកសាច់ញាតិបុរសម្នាក់ដេកក្បែរទីលានចាក់សំរាមដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំ​សង្កែ១ប្រទះឃើញវង្វេងបាត់ស្មារតី

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំ​សង្កែ១ ស្រុកឆែប​ ខេត្តព្រះវិហារ​ ប្រទះឃើញដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ព្រមទាំងមិនស្គាល់អត្តសញ្ញាណហើយខាងរដ្ឋបាលខេត្តព្រះវិហារ​ ក៏បានប្រកាសស្វែងរកក្រុមគ្រួសារ​ សាច់ញាតិ​។

បុរសម្នាក់ពុំស្គាល់អត្តសញ្ញា​ណនោះមាន​ ភិនភាគដូចក្នុងរូបថតដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំ​សង្កែ១ ស្រុកឆែប​ ខេត្តព្រះវិហារ​ ប្រទះឃើញដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ព្រមទាំងមិនស្គាល់អត្តសញ្ញាណនោះទេ។

បច្ចុប្បន្ន​  បុរសរូបនេះ​ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​  រាជធានីភ្នំពេញ​។

ករណីក្រុមគ្រួសារ​ សាច់ញាតិ​ និងសាធារណៈជន បានឃេីញ និងស្គាល់បុរសខាងលើនេះ សូមធ្វេីការទំនាក់ទំនងមកកាន់លេខ​ 097 504 6504​ ស្នងការរង​នគរបាលខេត្តព្រះវិហារ​  /​ 095 998 953 មន្រ្តីប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​  ដេីម្បីទទួលបានព័ត៌មានអំពីបុរសខាងលេី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖