ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ ៤៨A គឺដំណើរការធម្មតា ប៉ុន្តែសូមធ្វើការបើកបរដោយប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀងធ្លាក់

ចែករំលែក៖

ខេត្តកោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ សូមធ្វើការជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជាតិលេខ ៤៨A ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងរដូវវស្សាភ្លៀងធ្លាក់នេះ ជាពិសេសនៅចំណុច ៖

*ចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០+៣០០-១៤០+៧០០

*បង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០

*ចំណោតត្រើយខាងកើតស្ពានតាតៃ ត្រង់គីឡូម៉ែត្រលេខ ១២៧ -១២៨។

ចំពោះការចរាចរណ៍លើដងផ្លូវគឺដំណើរការធម្មតា ប៉ុន្តែសូមធ្វើការបើកបរដោយប្រុងប្រយ័ត្ននៅចំណុចខាងលើ ពេលដែលមានភ្លៀងធ្លាក់។

សូមបងប្អូន ធ្វើដំណើរប្រកបដោយ សុវត្ថិភាព មិនយូរទេផ្លូវនឹងស្ថាបនារួចរាល់ បង្កលក្ខណះងាយស្រួលដល់បងប្អូន ក្នុងការបើកបរ ៕

ដោយ ៖ សិលា


ចែករំលែក៖