ព័ត៌មានទាន់ហេតុការណ៍៖

ការលក់ស្មាតហ្វូននៅលើសកលោកកើនឡើង6.5 %នៅក្នុងត្រីមាសទី២ឆ្នាំ២០២៤

ចែករំលែក៖

Apple ទិន្នន័យបឋមពី IDC បានបង្ហាញកាលពីថ្ងៃចន្ទ (ខែកក្កដា 15) ការនាំចេញស្មាតហ្វូននៅលើសកលបានកើនឡើង 6.5 ភាគរយនៅក្នុងត្រីមាសទី 2 នាមមុខគេដោយក្រុមហ៊ុន Samsung Electronics និង Apple ប៉ុន្តែការស្ទុះងើបឡើងវិញឲ្យបានពេញលេញនៃតម្រូវការមិនទាន់កើតឡើងនៅឡើយទេ ដោយសារវានៅតែមានការប្រកួតប្រជែងនៅក្នុងទីផ្សារមួយចំនួន។

ការនាំចេញជាសកលបានកើនឡើងសម្រាប់ត្រីមាសទី 4 ជាប់ៗគ្នានេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូនបាននិងកំពុងតែស្វែងរកការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត(AI)ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងចាប់យកចំណែកទីផ្សារធំជាងគេ។

Nabila Popal នាយកស្រាវជ្រាវនៃ IDC’s Worldwide Tracker បាននិយាយថា មាន “ភាពល្អប្រសើរ” នៅក្នុងទីផ្សារស្មាតហ្វូន ដោយសារតម្លៃលក់ជាមធ្យមខ្ពស់ និងការភ្ញាក់ផ្អើលជុំវិញស្មាតហ្វូន AI ដែលត្រូវបានគេរំពឹងថានឹងអាចកើនដល់ 19 ភាគរយនៅឆ្នាំនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung បានកាន់កាប់តំណែងទីមួយជាមួយនឹងចំណែកនៃការនាំចេញ 18.9 ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់មកក្រុមហ៊ុន Apple ដែលមានចំណែក 15.8 ភាគរយ និង Xiaomi ដែលមាន 14.8 ភាគរយ។


ចែករំលែក៖